ភ្នំពេញ៖ កញ្ញា ពេជ្រ សូលីកា តារាចម្រៀងស្រីសម្លេងស្រទន់រូបសម្រស់ស្រស់ស្អាតទាក់ចិត្តមិត្តយុវវ័យមិនត្រឹមតែមានអាជីពជាតារាចម្រៀងប៉ុណ្ណោះទេតារាស្រីរូបនេះថែមទាំងជាថៅកែហាងអាហារមួយផងដែរ។

បើក្រឡេកមើលរូបសម្ផស្សវិញមានប្រិយមិត្តក៏ដូចជាអ្នកគាំទ្រភាគច្រើនតែងលើកសរសើរនូវសម្រស់ដ៏ផូរផង ខណៈនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពេជ្រ សូលីកា បានអង្រួនបេះដូងអ្នកគាំទ្រម្ដងទៀតហើយក្រោយបង្ហោះនូវរូបភាពបង្អួតសម្រស់មុខព្រះបរមរាជវាំងអមជាមួយពាក្យមួយឃ្លាថា«ព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់»។ យ៉ាងណារំពេចពីបានឃើញនូវសម្រស់ដ៏ផូរផងរបស់តារារូបនេះហាក់ទាក់ចិត្តមហាជន ជាពិសេសបុរសៗក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងហើយ។






