ដល់ខែហើយ៖ នូ ស៊ឹប ខែទី២បានការឧបត្ថម្ភពីសមាគមសិល្បៈ

0
95

ភ្នំពេញ ៖ តារាចម្រៀងវ័យជ្រេ នូ ស៊ឹប សុខភាពក៏ទ្រុឌទ្រោម រួមនឹងជីវភាពក៏ខ្វះខាតរស់​នៅ​បន្ទប់ជួល នៅរសៀលថ្ងៃទី១២ខែកុម្ភៈ លោកបានអញ្ជើញមកសមាគមសិល្បករខ្មែរ​តបតាមការសន្យា ជួយផ្គត់ផ្គង់លោករៀងរាល់ខែ មានទឹកប្រាក់និងអង្ករ។ រំពេចពីផ្តល់អំណោយមូលនិធិសិល្បៈចាស់ជរាដល់ដៃ តារាចម្រៀងជើងចាស់ នូ ស៊ឹប លោក ហេង ឡុង បានបង្ហាញនៅលើបណ្តាញសង្គមភ្លាមថា«មូលនិធិសិល្បករចាស់ជរាបានឧបត្ថម្ភប្រាក់ប្រចាំខែជូនតារាចម្រៀង នូ ស៊ឹប សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង»។

ក្នុងពាក្យពេចន៍ដែលថា សមាគមក៏សូមគោរពថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់”មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧ​ប​ត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ»។ លោក ហេង ឡុង ប​ង្ហាញទៀតថា «សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

Comments