អ្នកមានជំងឺឱកាសមានហើយ៖ថ្ងៃនៃ​ក្តីស្រឡាញ់១៤កុម្ភៈ លោក​គ្រូ​ឱ​សថបុរាណ ស៊ូ សេងហ៊ួ ជូន​កា​ដូ​សុ​ខភាពជាស្ពឺរ៉ូលីណា រហូត 500​នាក់

0
254

ភ្នំពេញ ៖ ដក់នូវមនោសញ្ចេតនា ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ ជួយមនុស្សមាន​ទុក្ខ​ពីជំងឺបៀតបៀន មិនឈឺក៏ប្រេីការពារបានក្នុងនាមជាគ្រូបូរាណនាម ស៊ូ សេងហ៊ួ សម្រា​ប់​​ឱកាសថ្ងៃនៃក្តីស្រឡាញ់ ថ្ងៃទី១៤ខែកុម្ភៈ ជាថ្ងៃបង្ហាញនូវសេចក្តីស្រលាញ់ដល់​បង​ប្អូន​ប្រជាជនខ្មែរ​មកពីគ្រប់ទិសទីទាំងជិតឆ្ងាយដែលមានជំងឺ រឺស្រលាញ់​សុខភាពចង់​ការពារទប់ស្កាត់​អាច​មកក្រុមហ៊ុន លោកគ្រូឱសថបុរាណ ស៊ូ សេងហ៊ួ ផ្លូវចូលនៅ​មុខ​វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តជាប់ផ្សារទំនេីបស្ទឹងមានជ័យ និងទទួលបានអាហារបំប៉ន ជាសារាយសមុទ្រស្ពីរ៉ូលីណា និងឱសថបូរាណ ដោយឥតគិតថ្លៃចែកជូនរហូត 500នា​ក់។ រំលឹកពីទឹកចិត្ត ចែករំលែកក្តី​ស្រឡាញ់​និងក្តីករុណា ជូនអ្នកមានជំងឺ អ្នក​ស្រលា​ញ់​ចង់ថែទាំការពារសុខភាព និងអ្នក​ខ្សត់​ខ្សោ​យ​បែបនេះ ភរិយា លោកអគ្គនាយក ស៊ូ សេង​ហ៊ួ គឺអគ្គនាយិកា ឆនឆវី បាន​ប្រាប់ថា «កា​រចែករង្វាន់កាដូសុខភាពនូវទិវាថ្ងៃនៃ​ក្តីស្រឡាញ់ 14 កុម្ភៈនេះ លោកគ្រូ ឱសថបូរាណ ស៊ូ​សេ​ងហ៊ួ និងធ្វើជារៀងរាល់ឆ្នាំ ហើយការធ្វើនេះទៀត នឹងមានទំហំ​កាន់​តែធំឡើង មាន​ប​ងប្អូនគាត់អញ្ជើញមកទទួល​នូវ​ទឹកចិត្តចែករំលែកនេះច្រើន​ណាស់ រាប់រយនា​ក់ផង​ដែ​រ»។

ក្នុងជំហរជាអ្នកជួយសុខភាពមនុស្សទូទៅ ដែលគាត់បានលើកឡើងនូវ​ពាក្យ​ស្លោក​មួយ​ថា​ «អ្នកត្រូវយកសុខភាពដាក់លេខរៀងទី១ ពីមុខលុយកាក់»។ អ្នកស្រី ក៏លើកបង្ហា​ញ​ពី​​​ទស្សនៈបន្តថា«យ៉ាងណាសកម្មភាពដែលខ្ញុំនិងក្រុមគ្រួសារធ្វើដល់បងប្អូន ពូមីង លោ​​​​កយាយលោកតាដែលមានជំងឺមកទទួលនៅថ្ងៃទី១៤ខែកុម្ភៈឬថ្ងៃនៃក្តីស្រឡា​ញ់​នេះ​​ សូមអោយដក់ជាប់ សេចក្តីស្រលាញ់ចំពោះខ្ញុំនិងគ្រួសារ ក៏ដូចជាប​ងប្អូ​នខ្មែរ​ទាំង​អ​ស់​ក្នុងនិងក្រៅប្រទេសសូមអោយមានវប្បធម៌ចែករំលែកធ្វើទានជាមួយអ្នកអត់​និងជួ​យ​គ្នា​ទៅវិញទៅមកដោយមិនប្រកាន់បក្សពួក វណ្ណៈទ្រព្យធន មានឱកា​សជួយស​ង្គមបាន​គួ​រ​តែ​ចេញជួយហើយលើកទឹកចិត្ត អ្នកដែលចេញជួយសង្គមផងមកដល់ពេល​ពេល​នេះ​​​​ខ្ញុំមិនទាន់ជួយអ្វីច្រើនដល់សង្គមទេ គឺបានត្រឹមផ្នែកសុខភាពតែប៉ុណ្ណោះ តែគ្រប់​យ៉ា​ងនិងព្យាយាមបន្ត ចឹងហើយដល់ថ្ងៃនេះខ្ញុំមិនអាចរំលងឬមិនធ្វើបានទេ ​ឆ្នាំ​នេះ​ខ្ញុំគ្រោ​​​​​​​​ងចែកឱសថបុរាណនិងអាហារបំប៉នជាច្រើនមុខរួមទាំង ស្ពីរ៉ូលីណា ចែកជូនបង​ប្អូនដោយឥតគិតថ្លៃ»។

លោកគ្រូឱសថបុរាណ ស៊ូសេងហ៊ួ ល្បីឈ្មោះ​ច្រើនឆ្នាំមកហើយតាមរយះ​ការផ្សព្វផ្សា​យ​វិទ្យុដោ​យបានចែករំលែកចំណេះដឹងយ៉ាងច្រើនមានទាំងផ្នែកសុខភាព ព្រះពុទ្ធ​សា​ស​នា ជំនួញការរកស៊ី លុយបង្កើតលុយ ការដឹកនាំ អ្នកប្រាជ្ញល្បីៗលើពិភពលោក ប្រ​វ​ត្ថិសាស្រ្តខ្មែរ និងមេរៀនជាច្រើនទៀត នេះបើតាមការអះអាងពីភរិយាលោកគ្រូថា: បា​នព្យាបាលមនុស្សជាច្រើននាក់ ។

ក្រុមហ៊ុនមានផលិតផលសំរាប់ ជំងឺក្រពះពោះវៀន ទឹកនោមផ្អែម លើសឈាម ដុំសា​ច់​ដុំ​គីស រោគស្ត្រី អត់កូន ឈឺសន្លាក់ដៃជើង ស្លាប់មួយចំហៀងខ្លួននិងជំងឺទូទៅ​ជា​ច្រើន​ប្រភេ​ទទៀត យើងមានអាហារបំប៉នធម្មជាតិ ឱសថបុរាណ គ្រប់មុខទំនិញ ហើយក៏​មាន​បោះដុំសំរាប់អ្នកចង់យកលក់បន្ត។ អ្នកស្រីក៏បានបង្ហាញទៀតថា «ជីវិតខ្ញុំនិង​គ្រួសារ​ដោយសារតែពួកយើងក៏ធ្លាប់ឆ្លងកាត់ជីវិតក្រលំបាកទើបពួកយើងយល់ពីអ្នកក្រដូចគ្នានៅដក់ជាប់ក្តីអាណិតស្រឡាញ់អ្នកខ្សត់ខ្សោយ ហើយការតបនូវក្តីអាណិតនេះហើយ បានក្រុមគ្រួសារខ្ញុំ តែងចែករំលែកដល់មនុស្សទូទៅ ព្រោះខ្ញុំគិតថា ថ្ងៃនេះជាថ្ងៃ​ពិសេស​ហើ​យបងប្អូនក៏គាត់នឹកឃើញទី 14 កុម្ភៈជាថ្ងៃចែករំលែកក្តីស្រលាញ់ពីលោក​គ្រូឱសថ​បូ​​រា​ណស៊ូសេងហ៊ួរួមទាំងភរិយាក្រុមគ្រួសារនិងបុគ្គលិកទាំងអស់ ហើយសង្ឃឹមថាពួ​ក​គា​ត់ទទួលដោយរីករាយនៅថ្ងៃ១៤ខែកុម្ភៈនេះផងដែរ»។

Comments