រៀបការបានប៉ុន្មានថ្ងៃ៖ នី រតនា ចេ​ញ​សារអង្វរមហាជនកុំភ័ណច្រឡំរឿ​ង​ផេក

0
731

ភ្នំពេញ៖ តារាចម្រៀងចម្រៀងទើបបញ្ចប់ភាពនៅលីវជាមួយនារីអ្នកជំនួញវ័យក្មេង លោ​ក ​នី រតនា បានបង្ហាញនៅលើគណនីហ្វេសប៊ុកថា«ខ្ញុំមានផេកផ្លូវការតែមួយគត់គឺផេកមួយនេះដែលមានចំនួនអ្នក like ជិត 40 ម៉ឺននាក់ និងគណនីហ្វេសប៊ុកពិតរបស់ខ្ញុំមានតែមួយគត់គឺ NY Ratana HM ។

លោក នី រតនា ថា «ដូច្នេះខ្ញុំបាទមិនទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយរបស់គណនីហ្វេសប៊ុក និងផេកក្លែងក្លាយទាំងនេះនោះទេ ហើយខ្ញុំសូមស្នើរសុំដល់លោកដែលយកឈ្មោះ​ខ្ញុំទៅប្រើក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មេត្តាបញ្ឈប់សកម្មភាពនេះ និងប្តូរឈ្មោះចេញ កុំយកឈ្មោះរបស់ខ្ញុំទៅប្រើនាំឲ្យមានការយល់ច្រឡំដល់អ្នកគាំទ្ររបស់ខ្ញុំទៀត» ។

លោកបន្តថា «បើជាអ្នកគាំទ្ររបស់ខ្ញុំ សូមប្រើឈ្មោះថា Fan មិនមែនប្រើឈ្មោះរបស់ខ្ញុំ ហើយដើរតួជាខ្ញុំ ផុសព័ត៌មានពីខ្ញុំដោយគ្មានការអនុញ្ញាតនោះទេ ។ក្នុងករណីនៅតែបន្តសកម្មភាពនេះទៀត ខ្ញុំនឹងចាត់វិធានការទៅតាមការគួរហើយ ។សូមបងប្អូនជួយស៊ែរដើម្បីឲ្យសាំមីខ្លួនគាត់បានឃើញផង» ។

Comments