ខ្មែរ៖ រូបភាពដ៏កម្សត់របស់អ៊ុំប្រុសម្នាក់មានឈ្មោះ អ៊ូច ផល រូបកាយព្រលឹងវិញ្ញាណស្មារតីសល់ពីសំណល់គ្រោះថ្នាក់ចរាចរ ឲ្យលោករស់ជាបុរសពិការជើងម្ខាង។ យ៉ាងណាលោកពិការតែអវៈយវៈ តែបុរសវ័យជ្រេ មានកំណើតនៅ ភូមិក្បាលកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាលនេះចិត្តមិនពិការឡើយ លោកមានរបរជាអ្នកធ្វើស៊ុមឫស្សីលក់បានកម្រៃចិញ្ចឹមជីវិតរស់ក្នុងភាពសមគួរដូចមនុស្សជុំវិញខ្លួន។

រូបភាពដែលបង្ហាញឡើងចែករំលែកពេញបណ្តាញសង្គម នូវសកម្មភាពអ៊ុំប្រុសកម្សត់រូបនេះត្រូវបានបញ្ជាក់ឲ្យដឹងដែរថា«អ៊ុំកំពុងតែញាប់ដៃបិតឬស្សី ផលិតចេញជាស៊ុមតែ តាមបែបប្រពៃណី និងចំណាយពេលផលិតយូរថ្ងៃ ស៊ុមតែនេះមួយមានតម្លៃ ២៥ដុល្លារ ” ប្រើចំណេះរកប្រាក់ មិនសុំទានគេដាច់ខាត”»។ យ៉ាងណាដើម្បីលើកស្ទួយផលិតផលមរតកវប្បធម៌សហគមន៍ទំនាក់ទំនងបញ្ជាទិញ 081 933 722 / 017 84 00 83 / 0976 360 306។



