ទើបវះកាត់បានប៉ុន្មានថ្ងៃ៖ ឪពុក នា​យ ពែកមី ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ម្តងទៀតព្រោះតែ

0
206

ភ្នំពេញ៖ រំពេចពីដំណឹងសាទរឪពុកតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN និងជាតារាចម្រៀងប្រចាំផលិតកម្មថោន នាយ ពែកមី បានឆ្លងកាត់ការវះកាត់ដោយជោ​គ​ជ័យកាលពីពេលថ្មីៗកន្លងទៅ ស្រាប់តែមុននេះលើបណ្តាញសង្គមសម្តែងការព្រួយបារម្ភជាខ្លាំង ព្រោះតែ ឪពុកបង្កើតរបស់ នាយពែកមី ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ម្តងទៀត។

ជំនួបការបង្ហាញវត្តមានឪពុកនាយ ពែក មី ក្នុងមន្ទីរពេទ្យជាថ្មីនោះលោក ហេង ឡុង ក៏បានបង្ហាញថា«ចូលរួមសោកស្តាយប្អូនពែកមី ដែលឪពុកបង្កើតត្រូវបានដឹកមកសង្គ្រោះបន្ទាន់ម្ដងទៀត ដោយដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់មួយចំហៀងខ្លួន សូមជូនពរអោយលោកពូឆាប់ជាសះស្បើយ»។ យ៉ាងណា ដំណឹងនេះធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ថែមទាំងធ្វើការជូនពរឲ្យឪពុករបស់លោកឆាប់ជាសះស្បើយទៀតផង។

Comments