លេចមុខហើយ៖ ទេព វាសនា តា​រា​ភាពយន្តជើងចាស់ បង្ហា​ញ​ស​ម្រ​ស់វ័យជ្រេរ ក្រោយល្បីមាន​រោ​ង​​ជា​ប់ខ្លួន

0
771

ភ្នំពេញ៖នឹកដល់ឈ្មោះ លោក ទេព វាសនា តារាភាពយន្តជើងចាស់ ទម្រង់​​មុខ​ស្រ​ដៀ​​ង​និង តារាភាពយន្តជើងចាស់ដូចគ្នា លោក ទេព រិន្ទដារ៉ូ ក៏ល្បីមានពាក្យចចាមអារាមថា តារារូបសង្ហាម្នាក់នេះទទួលមរណៈភាពយ៉ាងអាថ៌កំបាំង ទាំងពីព័ត៌មានខ្លះបំភ្លៃថា «លោ​​​​​​​​​​​​​​​​​​​​កមា​នបញ្ហាសុខភាពដោយសាររោគសង្គមជាដើម។

​យ៉ាងណាពេលនេះអាថ៌កំលាំង ត្រូវទម្លាយយ៉ាងច្បាស់ក្រឡែត ជាមួយរូប​រាងតារា​ភាព​យ​ន្តជើងចាស់រូបនេះក៏នៅតែមានភាពស្រស់សង្ហា ដែលបានបង្ហាញ​ពីគណនី​ហ្វេស​ប៊ុ​ក​​​អ្នកនាង ស៊ិន ឧត្តម្ភផល្លារតារាចម្រៀងនិយមច្រៀងជាភាសាចិន។ ពីសារ​និង​រូបភា​ព​ទ​ម្លាយឲ្យមហាជនអស់ចម្ងល់លើវត្តមានលោក ទេព វាសនានេះ អ្នកនាងបាន​បង្ហាញ​ថា «អតីតតារាសម្ដែង លោក ទេព វាសនា មិនបានទទួលមរណភាព​ដូចពាក្យចចា​មអា​រ៉ា​​មឡើយ តារារូបនេះនៅមានជីវិត »។

​ក្នុងហ្វេសប៊ុកបានបញ្ជាក់ដែរ «សព្វថ្ងៃនេះ លោក ទេព វាសនា មានវ័យ ៤៥ឆ្នាំ លោ​ក​មា​​នកូនចំនួនបីនាក់ ស្រីពីរ ប្រុសមួយ លោកកំពុងតែរស់នៅក្នុងប្រទេស កម្ពុជា ហើយ​លោកក៏មានឋានៈជា ឯកឧត្ដមផងដែរ និងមានតួនាទីដ៏សំខាន់មួយរូប នៅក្នុង​ជួររាជ​រដ្ឋា​​​​​ភិបាលទៀតផង »។

Comments