ដឹងទេបងប្អូន៖ សុខ ពិសី​​មាន​អ្វី​ជា​កា​ដូថ្ងៃនៃក្តីស្រឡាញ់ ដល់ទៅ?

0
165

ភ្នំពេញ៖តារាចម្រៀង សាន់ដេកញ្ញា សុខ ពិសី បានប្រកាសធ្វើរឿងពិសេស​មួយជូន​​ចំ​ពោះ​​តាយាយពុកម៉ែបងប្អូននៅថ្ងៃ១៤កុម្ភៈ ដែលកំពុងតែជួបភាពខ្វះខាត។សុខ ពិសី ឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវានៃក្ដីស្រឡាញ់នេះនាង បានត្រៀម​ខ្លួនរួចរា​ល់ហើយក្នុងការអញ្ជើញតាយាយមកទទួលទានអាហារថ្ងៃត្រង់មួយពេលជុំគ្នា និងជូន​រប​ស់​​បន្ដិចបន្តួចនាឱកាសនោះ។

ដូច្នេះហើយនាង សុំអំពាវនាវដល់មហាជនបើបានស្គាល់តាយាយកំពុងតែជួបការខ្វះ​ខា​ត​សូមទំនាក់ទំនងមកនាង មុនថ្ងៃ១៤កុម្ភៈដើម្បីងាយស្រួលកំណត់ចំនួនមនុស្ស។ក្រោ​យ​​ពីឃើញ សុខ ពិសី បង្ហាញទឹកចិត្តដ៏ថ្លៃថ្លាចំពោះតាយាយដែលកំពុង​តែជួបភា​ពខ្វះ​ខា​តក្នុងថ្ងៃ១៤ កុម្ភៈ ដូច្នេះបានធ្វើឲ្យអ្នកគាំទ្រ និងអ្នកប្រើប្រា​ស់បណ្ដាញទំ​នាក់ទំនង​សង្គ​ម​​កោតនាងមិនដាច់ពីមាត់នោះទេ៕

Comments