សប្បាយក្លាយទុក្ខ ៖ ម្ចាស់ខួប​កំ​ណើ​ត​បែរត្រូវរងគ្រោះព្រោះកាំ​ជ្រួច​ផ្ទុះប៉ះប៉េងប៉ោងផ្ទុកហ្គាស

0
538

ភ្នំពេញ ៖ ថ្មីៗនេះលើគណនីឈ្មោះ Tyty Bebe បានបង្ហាញភ្ជាប់ដោយរូបភាព​គួរអាសូរ​បន្ទាប់ពី​បញ្ចប់នូវកម្មវិធីខួបកំណើតដ៏សប្បាយអឺងកង​ បែរជាត្រូវ​រងរបួស​ពងបែក​សុះ​សាច់​សព្វ​ប្រាណ​ព្រមដោយ​បាន​បញ្ជាក់សារខ្លីក្នុងន័យ​ផ្តាំផ្ញើទៅមហាជនទាំង​ក្តុកក្តួល​ផងថា «សុំ​បងប្អូនទាំងអស់ប្រុងប្រយ័ត្ន​ចំពោះប៉េងប៉ោងហោះដែលមានហ្គាស កុំអោយ​ជួប​រឿងដូចពួកខ្ញុំ ដោយសារកាំជ្រួច និងប៉េងប៉ោងឆាបឆេះខ្លួននឹងសក់»។

​ខណៈម្ចាស់គណនីឈ្មោះ Manith Angle ជាជនរងគ្រោះ​ព្រោះ​ពិធីសប្បាយនេះ បាន​បញ្ជាក់នូវសម្តីដ៏គួរ​អាសូរ​ ដែលត្រូវ​អណ្តាត​ភ្លើងមកឆាបឆក់​យក​ស្បែក​ដ៏ភ្លឺរលោង ទ្រ​លុកទ្រលន់គួរខ្នាញ់ ស្រមោចវា​ធ្លាក់នោះថា «លើកទីមួយ​ហើយ​ដែល​ខ្ញុំជួបរឿ​ង​បែប​ហ្នឹង វាឈឺខ្លាំងណាស់សំណាងដែលអត់ឆាបមុខ កុំអីចប់ ឈឺណាស់​ដេកអត់កើតទេ»។

Comments