អាណិត តា វ៉ិចទ័រ ណាស់​លោ​ក​ព្រះ​ មួយប៉ព្រិចភ្នែក​ហើមមុខ​ហើ​មមា​​ត់មើលលែងស្គាល់​ទាំងផ្តាំ​កូ​​នក្មួយ

0
522

ភ្នំពេញ ៖ចែករំលែករូបភាពនៅលើបណ្តាញសង្គម លោកតា វ៉ិចទ័រ ងារលើវិថីសិល្បៈ ដែ​ល​ធ្លាប់​តែបញ្ចេញនូវស្នាមញញឹមចែករំលែកសារអប់រំល្អ បែរជាបង្ហាញនូវរូប​ភាពមុ​ខ​មា​ត់លោកស្ថិតនឹងសភាពហើមមុខនិងភ្នែក រហូតមើលសឹងលែងស្គាល់។ ភ្ជាប់ដោ​យ​រូ​ប​ភាពដ៏តក់ស្លុត ខុសពីទម្រងមុខលោក តា វ៉ិចទ័រក៏គួរឲ្យស្រឡាញ់នោះ លោក តា​បា​ន​បង្ហាញតាមរយៈសារខ្លីថា «ដំបូងគាត់មានអាការៈហើមថ្គាម និង បាន​អោយគ្រូពេ​ទ្យ​ផ្សំ​ថ្នាំ ។

ស្រាប់តែលេបថ្នាំបំបាត់ហើមថ្គាមនេះហើយ វាបែរជាប្រតិកម្មថ្នាំ (អាឡែកហ្សី) ទៅជា​ហើ​​ម​មុខ និងភ្នែក រយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ»។ ក្នុងន័យនេះ លោកតា វ៉ិទ័រ ក៏​បា​នអំពាវនាវថា “បងប្អូន ពេលហូបថ្នាំពេទ្យ សូមប្រយត្ន័ផង ។

ខ្ញុំហើមថ្គាម ពេលលេបថ្នាំបំបាត់ហើម ស្រាប់តែវាមានប្រតិកម្មទៅជាហើមភ្នែក រយ:​ពេ​ល​ត្រឹម១នាទីប៉ុណ្ណោះ គឺ ភ្នែកខ្ញុំហើមលិបតែម្តង ។ ខ្ញុំ មិនខ្មាសទេខ្ញុំបង្ហាញរូបភា​ពជូន​ប​ងប្អូន” ។ លោកតា វិចទ័រ ក៏បានបញ្ជាក់ផងដែរថា នេះមិនមែនមកពីពេទ្យទេ គឺមកពីខ្លួ​នគាត់មានប្រតិកម្ម នឹងថ្នាំពេទ្យ» ៕


Comments