សម្តេចតេជោ ៖ សេដ្ឋកិច្ច​កម្ពុជា​ពី​មុនហ៊ុមព័ទ្ធដោយទារុណកម្ម និង​ការ​កៀបសង្កត់ តែពេលនេះងើប​លូតលាស់ និងកាន់តែរឹងមាំហើយ

0
68

ភ្នំពេញ ៖ សម្តេចតេជោ​ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាបានលើកឡើងនៅលើ​ទំព័រ​ហ្វេស​​​ប៊ុក​នៅថ្ងៃនេះមានខ្លឹមសារថា «ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស​ជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើន​ឡើង​ជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀប​សង្កត់ ប៉ុន្តែ​ពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ។ សូមអរគុណ​ដល់បងប្អូន​អាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីក​ទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើង​នៅក្នុងប្រទេស​ជាតិ​»។

​សម្តេចបន្ត​នូវ​ពាក្យពេចន៍​ថា «ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេស​ក្រីក្រធ្លាក់ដល់​បាត​ដាល​ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើន​សេដ្ឋ​កិច្ច​​ក្នុងរ​ង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាករណ៍របស់យើង​ទៅថ្ងៃ​អនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០​៣០ និងប្រាក់​ចំណូលខ្ពស់នៅឆ្នាំ ២០៥០។កម្ពុជាមិនអាចរំពឹងលើ​ជំនួយបរទេសតែ​មួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅ​ដោះ​ដូរ​ជាថ្នូរនឹងអ្វី​មួយ​នោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តា​ប្រទេសដៃ​គូនានាដែល​ចង់ឃើញ​កម្ពុជា​កាន់តែរីក​ចម្រើនទៅមុខពិតប្រាកដដោយគ្មានការ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងប្រទេស​ជាតិ»។

Comments