មហាស្រណោះ ៖ ត្រឹមបាក់គន្លាក់​កែងដៃសោះ ក្មេងប្រុសអាច​ប្រឈ​ម​​ពិការដោយថ្វីដៃគ្រូពេទ្យ (មានវីដេ​អូ)

0
54

ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់ហាក់​បាត់បង់ដៃម្ខាងដោយ​លែងដឹងកម្រើក ក្រោយ​រងស្នាម​កាំបិត​ចិតចិញ្ច្រាំ​ ក្រោមថ្វីដៃដ៏ពូកែហួសថ្លែង​សំញ៉ែងរាស្រ្តយកលុយពីសំណាក់ក្រុមគ្រូ​ពេទ្យ​ ដែលត្រូវបានម្ចាស់គណនីឈ្មោះ គ្រូ ក្មេង ចេញមកសំពង​តាមសារខ្លីថា «បើមិន​ច្បាស់ទេ! សូមកុំយកគ្នាពិសោធន៍អី ព្រោះវាធ្វើឲ្យខូចអនាគតក្មេង ហើយខ្ញុំ​និយាយនេះ​មិនបង្អាប់​អ្នក​ណាទេ»។

គ្រាបានតាមដាន​នូវ​វីដេអូ​ដែលបានផ្សាយចេញលាក់ជិត​ពីប្រភព​របស់គណនីខាងលើ​ដែលឃើញសភាព​ដៃក្មេង​ដែល​ដំបូងត្រឹម បាក់គន្លាក់កែងដៃនោះ ក៏មាន​ការស្នើ​ហូរហែ​ពី​មហាជន​ឲ្យជួយបង្ហាញ​ពីអត្តសញ្ញាណគ្រូពេទ្យ​ដែល​យកអនាគត​ក្មេងលេង​សើចឲ្យ​ពលរ​ដ្ឋ​ដទៃ​បានស្គាល់ផងនោះ ក៏ត្រូវ​ម្ចាស់គណនីនេះប្រាប់ខ្លីថា «ខ្ញុំមិនបញ្ចេញ​ឈ្មោះ​ពេទ្យទេ តែនេះ​គ្រាន់​ចង់សំណូមពរតែប៉ុណ្ណោះ»។

ទន្ទឹមនោះក្រោយមានសំនួរ​សួរពីស្ថានភាព​ក្មេងកំសត់អភ័ព្វ​អាចនឹងត្រូវបង់ដៃម្ខាង​បើ​គ្មានការព្យាបាលច្បាស់លាស់នោះ ម្ចាស់គណនីខាងលើ បានប្រាប់ខ្លីថា «មាន​សង្ឃឹម​តិចណាស់» ខណៈម្ចាស់គណនីឈ្មោះ រតនា ត្បូងឃ្មុំ បានចូលមកខមិន​ខ្លាំង​ៗទំនង​ជាធ្លាប់ជួប​ទុក្ខព្រោះពេទ្យគ្មានវិជ្ជាជីវៈថា «ជួយបាន​អត់លោកគ្រូ អាណិត​ក្មេង​ណាស់ ចឹងបានថាគ្រូពេទ្យខ្លះ​បទពិសោធន៍​ស្ទើរហើយកាប់​យកលុយទៀត សូម​ក្រសួង​បើ​កព្រះនេត្រមើលផង ដើម្បីស្ថាបនា អរគុណ»។

បាន​បង្ហោះ​ដោយ គ្រូ ក្មេង នៅ ច័ន្ទ 11 កុម្ភៈ 2019

Comments