សមជាកូនខ្មែរ ៖ កុមារចិត្តធម៌រើស​បានកាបូបរួមវត្ថុមានតម្លៃ លាដៃ​យក​ជូនម្ចាស់ដើមទាំង

0
249

ភ្នំពេញ ៖ ក្មេងប្រុសដ៏ស្មោះត្រង់ម្នាក់កំពុងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមលាន់​មាត់​សរសើរ ​ក្រោយ​ពីកុមារ​កើតចេញពីគ្រាប់ពូជខ្មែររូបនេះ​រើស​បាន​កាបូប​មួយ ដែល​ក្នុង​នោះ​មានទាំងវត្ថុមានតម្លៃ និងលុយកាក់​យ៉ាងច្រើន តែ​ត្រូវក្មេងប្រុស​នេះបានយក​ទៅ​ឲ្យ​ម្ចាស់​ដើម​ ​ទាំងស្នាមញញឹម​ចេញពីបេះដូងដ៏ស្មោះស។

​ជំនួប​រូបភាព​ប្រគល់​កាបូបឲ្យម្ចាស់ និងទទួលបានការតបស្នងជាថវិកាវិញផង​នោះ​ម្ចាស់​​ទំព័រ​​ហ្វេសប៊ុកឈ្មោះ ដើមត្នោត មនុស្សធម៌ បានរៀបរាប់ភ្ជាប់នូវសេក្តីត្រង់ពិត​របស់​ប្អូន​ប្រុស​ខាងលើថា «អំពើល្អរបស់ប្អូន បងសូមសរសើរដោយចិត្តស្មោះ ។ ប្អូន​បាន​រើស​បាន​វត្ថុ​មាន​តម្លៃជាច្រើន​ក្នុងកាបូប ប៉ុន្តែប្អូនមិនលាក់ទុកទេ សុខចិត្តទុក​ឲ្យ​ម្ចាស់ដើមវិញ។ ចែ​ករំ​លែ​ក​អំពើល្អ ដើម្បីសង្គមខ្មែរ សាងពូជល្អឡើងវិញ»។

Comments