ភ្នំពេញ៖ តារាចម្រៀងដែលរក្សាប្រជាប្រិយភាពបានជិត ២ទសវត្សរ៍ គឺកំពូងតារាចម្រៀងក្នុងដួងចិត្តរបស់ប្រជាជនខ្មែរ ព្រាប សុវត្ថិ ដែលមានការទទួលស្គាលទាំង​ថ្នាក់ជាតិ និងលើឆាកអន្តរជាតិនូវសមត្ថភាពរបស់លោក ។ តើមានមន្តអ្វីបានជាតារាចម្រៀង ព្រាប សុវត្ថិ អាចរក្សាបានប្រជាប្រិយភាពខ្លាំងបែបនេះ? តាមការសរុបមតិយោបល់មជ្ឈដ្ឋានជុំវិញខ្លួន តារាញូស៍សូមលើកយកចំណុចអាទិភាពទាំង ៥ ដែល ព្រាប សុវត្ថិ ល្បីមកដល់បច្ចុប្បន្ន៖ ទី១ ព្រាប សុវត្ថិ លែង​ស្ទីល​តុបតែង​ខ្លួន​ប្លែក និង​ ប្រែប្រួល​គ្រប់​ពេល គ្រប់​កាលៈទេសៈ។

ទី២ ព្រាប សុវត្ថិ អាច​ច្រៀង​បត់បែន​បាន​គ្រប់​ស្ទីល​ទាំង​អស់ ដែល​តារា​ចម្រៀង​ផ្សេង​ទៀត​ធ្វើ​មិន​ទាន់​បាន។ ទី៣ ព្រាប សុវត្ថិ មាន​អត្តចរិត​ស្លូតបូត​ រួសរាយ​រាក់ទាក់​គួរ​ឱ្យ​​ទស្សនិកជន​គោរព​ស្រលាញ់។ ទី៤ ព្រាប សុវត្ថិ​ ជា​តារា​ចម្រៀង​ចូលចិត្ត​គោរព​ពេល​វេលា និង​ ឱ្យ​តម្លៃ​ការងារ​អ្នក​ដទៃ​បំផុត។ ទី៥ ព្រាប សុវត្ថិ បើក​ចំហ​​រឿង​​ផ្ទាល់​ខ្លួន រួម​នឹង​គ្រួសារ ៕