ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា ក្តីអាណិតអាសូនិងក្តីសង្វេកបានផ្ទុះឡើងកក្រើនៅលើបណ្តាញសង្គម ពីការផ្សព្វផ្សាយ វីរៈសិល្បការិនីសម្តែងភាពយន្តជើង ចាស់ លោក យាយ ចាន់ ស៊ីផាន់ ដែលល្បីសម្តែងរួមជំនាន់លោក ខៃ ប្រសិដ្ឋ លោក ទេព រិន្ធដារ៉ូ ដែលបង្ហាញថា នៅរយៈបីថ្ងៃចុងក្រោយនេះ វីរៈសិល្បការិនី វ័យ៩៣ឆ្នាំ រូពនេះ ត្រូវបានជំងឺបេះដូងធ្វើទុក្ខខ្លាំង ដេកដួលនៅនឹងកន្ទេល។ បង្ហាញពីរូបថតដេកស្តូកស្តឹង ក្នុងរាងកាយជ្រៀសជ្រួញស្បែកដណ្តប់ឆ្អឹងនោះ ក្នុងការផ្សព្វផ្សាយនោះក៏បានបង្ហាញថា លោកយាយ តារាសម្តែងភាពយន្តដ៏ឆ្នើមរូបនេះ លោក យាយមានក្តី នឹករលឹកអាលោះអាល័យ តារាសម្តែងរួមជំនាន់យ៉ាងខ្លាំង ដូចជាលោក ខៃ ប្រសិដ្ឋ អ្នកនាង ច័ន្ទតារាទី លោកទេព រិន្ធដារ៉ូ ខ្លាំងណាស់ ហើយក៏ចង់ជួបពួកគេខ្លាំងណាស់ដែរ ដែលលោក យាយបានពោលថា ដង្ហើមចុងក្រោយ ឲ្យបានជួបពួកគេតិចក៏អស់ចិត្តដែរ។
តែយ៉ាងណា នៅមិនទាន់មានកាតបង្ហាញណាមួយពីវត្តមាន តារាសម្តែងល្បីៗ ដែលយាយ ចាន់ ស៊ីផាន់ វីរៈសិល្បការិនី ដែលកំពុងញាំញីដោយជំងឺថ្លើមក្នុងវ័យជរា អាយុជិត១០០ឆ្នាំ ថា ពួកគេបាននាំគ្នាទៅបង្ហាញមុខ តបតាមការទទួចនោះដែរ ។ ខណៈអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏បាននាំតារាល្បីប្រម៉ូក្រោយជាច្រើនដួង ទៅសួរសុខទុក្ខលោក យាយ កំពុងឈឺដេកដួលនៅលើកន្ទេលនោះ។
បន្ថែមនោះ លោក ហេង ឡុង ក៏បានបង្ហាញនៅលើគណនីហ្វេសប៊ុកលោកថា «ចុះពីយន្តហោះភ្លាមប្រញាប់រស់រាន់ទៅមើលលោកយាយ ផាន ដែលកំពុងឈឺធ្ងន់ នាម៉ោង៤ល្ងាចនេះ អ្នកនាង ចន ច័ន្ទលក្ខិណា និង បង ហម ឈរ៉ា តំណាងឱ្យមូលនិធិសិល្បករចាស់ជរា នឹងចុះទៅសួរសុខទុក្ខលោកយាយ ចាន់ ស៊ីផាន់ ហើយនឹងនាំយកថវិកាខ្លះទៅជួយសំរាលបន្ទុកលោកយាយផងដែរ៕
