តារាស្រីសាច់ខ្ចីចូលចិត្តស្លៀកពាក់ចេញដើមទ្រូង ក្រោយត្រូវប៉ាន់ថតកុនដើរតួឯកប៉ុន្មានរឿងភាគជាប់គ្នា រហូតសល់ប្រាក់ទិញផ្ទះល្វែងតម្លៃម៉ឺនដុល្លារជូនឱពុកម្តាយ។
ម៉ានិចបានផុសលើទំព័រហ្វេសប៊ុកខ្លួនថា៖ «ម៉ែកូនចង់ប្រាប់ម៉ែពីចំងាយថាផ្ទះរបស់ម៉ែបានធ្វើរួចហើយ កូនធ្វើគ្រប់យ៉ាងកូនចង់ឃើញម៉ែសប្បាយចិត្ត ថ្ងែនេះកូនសប្បាយចិត្តខ្លាំងណាស់ដែលបានបំពេញបំណងរបស់ម៉ែ»។
មួយរយៈចុងក្រោយនេះ ដួង ម៉ានិច ត្រូវមហាជនសង្កេតឃើញថា កំពុងកាក់កបនឹងសិល្បៈដោយមានគេទាក់ទង ដើរម៉ូដ ថតស្បត និងចម្រៀងខារ៉ាអូខេជាដើម។ ដូច្នេះកញ្ញារវល់មែនទែនសឹងតែដកឃ្លាពុំបាន ពិសេសស្ទើរគ្រប់រឿងភាគទូរទស្សន៍ សឹងតែឃើញកញ្ញាដើរតួឯករហូត៕