ភ្នំពេញ ៖ លើគណនីហ្វេសប៊ុក​តារាពហុជំនាញ​ទាញចំណូលមិនចេះតិច ខាត់​ សុឃីម បានបង្ហាញ​ក្ដីហួសចិត្តស្របពេល​រថយន្ដខ្លួនត្រូវ​លោកចោរ​ចិត្តប្រេតយមរាជ​ប្រមូល​ទៅ​មិនទាន់អស់​លួចយក តែពេលនាង​ទៅទិញមក​ដាក់ស្រាប់តែ​ជារបស់​ខ្លួន​ឯងដដែល។

ក្នុងសំណេរ​ អមដោយវីដេអូ​ខ្លី​ស្ដី​ពី​ ករណី​ដ៏ហួសចិត្ត​មួយនេះ​ ខាត់ សុឃីម បានរៀបរាប់ថា «សូមអរគុណបងចោរ អោយបងយកលុយទៅចាយអោយសុខសប្បាយចុះណាបង» ក្នុងនោះកញ្ចក់​ដែលនាងទិញ គឺជាកញ្ចក់ដើមដែលនាងបាត់នោះតែម្ដង។​ ជាមួយគ្នានេះ​មហាជន​ក៏បានធ្វើការសំណូមពរ​ដល់សមត្ថកិច្ច និងអាជ្ញាធរដើម្បីមានចំណាត់ការ បង្ការ​ដល់ពលរដ្ឋ​ផងដែរ។

សូមអរគុណបងចោ អោយបងយកលុយទៅចាយអោយសុខសប្បាយចុះណាបង🙏

បាន​បង្ហោះ​ដោយ ខាត់ សុឃីម នៅ អាទិត្យ 29 កញ្ញា 2019