ភ្នំពេញ ​​៖ ​ប្រភពពីម្ចាស់​គណនី​ហ្វេស​ប៊ុ​ក​ឈ្មោះ​ Rino Smile បានឲ្យដឹង​កាលពី​ថ្ងៃទី​២៨ កញ្ញា ពីរឿងហួសចិត្ត​មួយនាថ្ងៃភ្ជុំបិណ្ឌ ​ថា «​ពេល​បាន​ជួប​មនុស្ស​ល្អ​មិនដឹងថា​ខ្លួន​មានសំណាង តែ​ពេល​បាត់បង់​មនុស្ស​ល្អ​ទើប​ដឹងថា​ស្ដាយក្រោយ និង​ខ្លោចផ្សារ​បំផុត​!? ផឹក​ពេក រលាក​ក្រពះ រលាក​លំពែង​ខ្លាំង សូម​ទៅ​អោយបាន​សុខ​ណា​បង​ទី»។

បន្ថែមដោយភ្ជាប់រូបភាព​ច្រើនសន្លឹក​សឹងមិនជឿ ប្រភពបញ្ជាក់ថា  «​ពិតជា​ចង់​ឃាត់​បង​ទី​អោយនៅ​បន្តទៀត​ខ្លាំងណាស់ តែ​នៅតែ​មិនអាច​ឃាត់​បងអោ​យ​នៅបាន អ្វីៗ​បាន​ត្រឹម​បន្សល់ទុក​នូវ​ការចងចាំ​ពីមុន​រហូតដល់​ឥឡូវ ពិតជា​សោកស្ដាយ និងខ្លោចផ្សា​រខ្លាំងណាស់ ពិតជា​មិនគួរ​អោយ​ជឿថា​លឿន​បែបនេះ​សោះ​ ​សូម​ទៅ​អោយបាន​សុគតិ​ភព​ណា​បង​ទី»។