ភ្នំពេញ ៖ ចំណងស្នេហ៍ឥតប្រែចិត្ត សុគន្ធ និសា និងស្វាមី​រូបសង្ហា​បានភ្ជាប់និស្ស័យរួមគ្នា​ច្រើនឆ្នាំគួរសម​ដែរ​តែត្រូវ​អ្នកគាំទ្រ​កំពុងចំអន់​ខ្លាំងស្របពេលនាង​មិនទាន់​សម្រេច​បំណង​ប៉ង​យកកូន​តូចមកគ្រាន់ប្រលែង​ និងបង្កើន​ទំនាក់ទំនងប្រពន្ធប្ដី ឯ ឱក សុគន្ធកញ្ញា ក្រោយ​រៀបការ​រួម​លោក​ អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស មិនបានប៉ុន្មានផង ស្រាប់តែ​ពោះប៉ោង​ធំភ្លែត លេចលទ្ធ​ផល​រកឃើញ​ភូមិកូនក្មេង​បានសម្រេច​ និងជិតដល់វេលាសម្រាល​ទៅហើយ។

យ៉ាងណាក្ដី​ក្រោយពីមិនទាន់​បង្កើតធនធានម​នុស្ស​ជូន​គ្រួសារ​នាពេលនេះ ក៏ត្រូវបាន​ប្រភពជិតស្និទ្ធ ពី សុគន្ធ និសា ឲ្យដឹងថា​ ពេលនេះ​នាង​បានដោតទង់ជ័យសចុះ​ចាញ់ សុគន្ធ កញ្ញា ទៅហើយ ដ្បិត​នាង​ក៏ចង់បានកូនដែរ តែធ្វើម្ដេច​មិនទាន់​រកឃើញ ប៉ុន្តែ​ជីវិតប្រពន្ធប្ដីនាង ផ្អែមមិនចាញ់ ប្អូនថ្លៃថៅកែហង្សមាស​នោះឡើយ ដោយប្ដីនាង​មានជំនួញពេញដៃ ស្របពេល​ម្ចាស់បទ «មាតាដៃ១០០» ក្រៅពីអាជីពចម្រៀង​ក៏មាន​ជំនួញ​ផ្ទាល់ខ្លួនផងដែរ។