ភ្នំពេញ ៖ យោងតាមលិខិត​គោរពជូនសម្តេចប្រមុខរដ្ឋស្ដីទីន របស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្ដីពីការបញ្ចប់គោរម្យងារ «ឧកញ៉ា» នាយទាហានចំនួន៧៥រូប ដែលលិខិតនេះធ្វើឡើងបន្ទាប់ពី​សម្តេច​ធ្លាប់ប្រកាសដាច់ខាត គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានងារជា «ឧកញ៉ា» តទៅទៀតឡើយ។

ក្នុងលិខិត​នេះបានបង្ហាញច្បាស់ថានាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន ៧៥រូប បាន​សុំលាលែងដំណែង ដែលមានពីគោរម្យងារជា ឧកញ៉ា ដោយមានតួនាទីពី នាយឧត្តមសេនីយ៍ ទៅដល់ វីរសេនីយ៍ទោ នៅក្នុងកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោមនេះ។