ស្វាយរៀង ៖ ពលរដ្ឋរស់នៅទឹកដីក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញនូវ​អារម្មណ៍ភ្ញាក់ផ្អើល និងខ្លាចយ៉ាងខ្លាំង ខណៈមានអំពើឃាតកម្មមួយ កើតឡើងនៅមុខកាស៊ីណូក្រោន ដោយ​ស្ត្រី​ជ​ន​ជាតិវៀតណាមម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ក្រោយពីបុរសជាជនជាតិវៀតណាមដូ​ច​គ្នាយក​កាំបិត​ចាក់ទៅលើស្ត្រីរងគ្រោះត្រូវចំនួន ២កាំបិត។

ហេតុការណ៍មនុស្សឃាតបណ្ដាលឲ្យប៉ូលិសគ្មានមានការងារធ្វើទាំងថ្ងៃត្រង់នេះបានកើតឡើងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដោយជនសង្ស័យឈ្មោះ ចឹង វៀងហុន អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខ​របរកម្មកររោងចក្រ មានទីលំនៅភូមិថាំង ឃុំង៉ែភុក ស្រុកតាំងគឺ ខេត្តង៉ៃអាង បានយកកាំបិត​ចាក់ទៅលើឈ្មោះ ជិន ធីធូភឿង អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាង ត្រូវចំចង្កា ១កាំបិត និងចំដោះខាងឆ្វេង ១កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។