នៅស្ងៀមម៉េចបាន! សាឡាត់ ស្រី​ឡា​ង ដាក់ពាក្យប្តឹងអតីត​ភរិយា​ម្ចា​ស់ផលិតកម្ម LD ទាមទារជំងឺ​ចិត្ត​១០​ម៉ឺនដុលារ

0
226

ភ្នំពេញ៖ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហាញពាក្យបណ្តឹង ដែលកញ្ញា​បានប្តឹង​អ្នក​នាង សុទ្ធ បញ្ចកា អតីតភរិយាម្ចាស់ផលិតកម្ម LD ដោយធ្វើការចោទប្រកាន់ និង​ផ្ត​ន្ទាទោសតាមមាត្រា ២៣១ មាត្រា ៣០៥ និងមាត្រាដទៃទៀត តាមក្រមព្រហ្ម​ទណ្ឌនៃ​ព្រះ​​រាជាណាចក្រកម្ពុជា ទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ និង​ទាមទារឲ្យលុប​សារ​ដែលបង្ហោះ ព្រមទាំងទាមទារអោយចេញមុខសុំទោសជាសាធារណៈទៀតផង។

ភ្ជាប់ជាមួយពាក្យបណ្ដឹងដែលបានប្ដឹងអតីតភរិយាម្ចាស់ផលិតកម្ម LD កញ្ញា សាឡាត់ ស្រី​ឡាង ក៏បានសរសេររៀបរាប់ថា “តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតប​តតាំងពី​ដំ​បូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបត​មិន​មែ​នជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគ និងកាត់​ក្តីទាំង​នោះ​​មិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយក​កេរ្តិ៍ខ្មាសរបស់ខ្លួន​ឯង​មក​ដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។

ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើ​ង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញនៅពេលដែលបងឈប់ប​ន្តបំ​ភ្លៃប​​រិហារ​កេរ្តិ៍ខ្ញុំ ដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែ​​​​​​​​​វា​ជា​វិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូម​​ឈប់ប​ន្ត​​ចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជិវិតរស់នៅ និងជិវិតសិល្បះរបស់​ខ្ញុំត​ទៀ​​​​តទៅ”៕

Comments