អីយ៉ាស់ ៖ រឿងតារាស្រី សាឡាត់ ស្រីឡាង និងថៅកែផលិតកម្ម LD ហេង ឡុង ចេញសំដីតើ

0
459

ភ្នំពេញ ៖ រឿងរ៉ាវហែកហួរគ្នា​ខ្លាំងក្លាប្រៀបបាន​ភ្នំភ្លើងកំពុងផ្ទុះក្នុងជីវិត​ថៅកែផលិតកម្ម LD លោក លៀក លីដា ដែលត្រូវអតីតភរិយា​បានចេញមកបកអាក្រាត​ ចំណងស្នេហ៍ថ្មី​រួម​តារាស្រី​​រាង​ស្វែលនាង សាឡាត់​ ស្រីឡាង ក្នុងនោះមហាជន​កំពុង​បានផ្តោត​ការចាប់​អារម្មណ៍​រួម​ដោយ​ការបើកភ្នែកចំហរមាត់​ចាំបន្ទរ​ និងគាំទ្រ​ ចំពោះភាគីទាំងឡាយ​ដែល​ពាក់ព័ន្ធ​ក្នុងរឿង​ដ៏ស្អេកស្កះមួយនេះ។

រំពេចលេចចេញនូវរឿងហេតុ​ក្នុងរង្វង់សិល្បៈ ប៉ុន្តែ​ហាក់​ដូចជាពុំរកឃើញនូវផល​ចំណេ​ញ​​ចំពោះបុគ្គលណាមួយនោះលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបា​លនៃសមាគម​សិល្បករ​ខ្មែរ បានចេញមុខ​​និយាយលើគណនីហ្វេសប៊ុកលោកដោយ​សម្តីដាស់តឿនថា « សូម​អំពាវនាវ​ដល់គូ​ភាគីទាំ​ងសងខាងសម្រុះសម្រួលដោយសន្តិវិធី មិនគួរបន្ត​យក​ទម្លាប់​វាយប្រហារ​គ្នា​តាមរយៈប្រព័ន្ធ​ហ្វេសប៊ុកទៀតនោះទេ ទីបំផុតទៅគ្មាន​សល់អ្វី​ក្រៅ​​​ពី​ពាក្យ​ថា​ខ្មាស់គេទេ គ្មានភាគីណាឈ្នះឬចាញ់នោះឡើយ»។

នាទីជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយ​សង្គម លោក ហេង ឡុង ក៏បាន​ក្រើនរំឭក​ក្នុងបំណងល្អ​ជូន​ភាគីទាំងអស់ទៀតថា «បើនៅតែបន្តវាយប្រហារគ្នា ប្ដឹង​ផ្ដល់សួរថា តើមានប៉ុន្មាន​ករណីមកហើយដែលបណ្ដឹងបរិហារកេរ្តិ៍នេះធ្វើឲ្យគូ​ភាគីឈ្នះ​ទាំង​សងខាង?»។

Comments