កំពង់ធំ ៖ មុននេះ​បន្ដិច​លើ​បណ្ដាញសង្គម​បានធ្វើការចែករំលែក​រឿងរ៉ាវ​គ្រោះថ្នាក់​ដ៏មហារន្ធត់​ ខណៈ​ស្រ្តី​៥នាក់​ ដែល​កំពុង​ជិះលើ​រថយន្ដ​មួយគ្រឿងបានជួបគ្រោះថ្នាក់​ចរាចរណ៍ខ្ទេចទាំងរថយន្ដ និងស្លាប់ទាំងអស់​គួរឲ្យអនិច្ចា។

ប្រភព​ថ្លែង​ឲ្យដឹង​ទាំងរូបភាព​ឈាមហូរស្រោចជោគផ្លូវ និងរថយន្ដ ព្រមសារ​អំពាវនាវ​រកញាតិ​នៃ​ស​ព​​ទាំងនោះថា «ជួយ Share រកសាច់ញាតិផង ព្រឹកថ្ងៃទី០២.១០.២០១៩ ម៉ោង៤ទៀបភ្លឺ មាន​គ្រោះ​​​ថ្នាក់ចរាចរណ៍ បើកបរធ្លាក់ផ្លូវកោង បណ្តាលអោយមនុស្ស​ក្នុងរថយន្តស្លាប់ទាំង៥នាក់ (ស្រី​ទាំងអស់) យ៉ាងអាណោចអាធ័ម ទីតាំងស្ថិតនៅ លើផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ»។