កំពង់ធំ ៖ ករណីដ៏មហារន្ធត់ស្រ្ដី៥នាក់ត្រូវបង់សង្ខារ​ក្នុងពេលតែមួយ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​បើកបរធ្លាក់ផ្លូវ​កាលពីព្រឹកថ្ងៃទី ០២.១០.២០១៩ ម៉ោង៤ទៀបភ្លឺ លើផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើឲ្យមហាជន​កើតនូវក្ដី​អាណិត​អាសូរយ៉ាងខ្លាំង ខណៈ​មកដល់​ពេលនេះ​ក៏មាន​ការបង្ហាញ​ខ្លះពីអត្តសញ្ញាណ​សាកសព​នោះហើយ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ​ Vicheka Morm បានឲ្យដឹង​ ព្រមរូបស្រ្ដីទាំង៥នោះ​កា​លនៅរស់រាន​មានជីវិត​ក្នុងសំណេរថា «សូមបើកបរប្រុងប្រយ័ត្ន និងកុំហួស​ល្បឿន​កំណ​ត់ ការបើកបរ​មិន​គោរ​ព​ច្បា​​ប់​ច​រាចរណ៍ និងស្ថានភាពស្រវឹង នាំអោយ​មាន​គ្រោះ​ថ្នាក់​ដល់អាយុជីវឹតខ្លួនឯង និង អ្នកដទៃចូល​​រួមសោក​ស្តាយដល់ជនរងគ្រោះ និងក្រុម​គ្រួ​សារ Yada Green Yoyoyaya Pon និង បង រាជ ដែលបាត់បង់ប្អូនស្រីដ៏ស្រស់ស្អាត​ហើយជាទីស្រលាញ់គីកញ្ញា Mini bela សូមវិញ្ញាណក្ខណ្ឌ​ប្អូន​ស្រីទៅកាន់ឋានសុខ»។