ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្ដាញសង្គម​បាននឹងកំពុង​ចុចចែករំលែក​យ៉ាងញ័រដៃ​ មិនសំចៃថ្ម និង​ថវិកា គ្រាដែលរូបភាព២សន្លឹក​បង្ហាញ​២ស្រ្តី​វ័យ​ច្រើនម្នាក់​រត់​ឱ​ប​ បុរស​វិកលចរិត​ស្មារតី​មិន​គ្រប់​ ប្រៀបទៅនាង​កង្រី ហក់​តាម​ឫទ្ធិសែននោះ ​ត្រូវប្រភពដើមទម្លាយ​ថា​បុរ​សនោះ​ជាប្ដី​ ​បានស្រូប​ទាញ​យក​ទឹកភ្នែកអ្នកតាមដាន​អស់​មិន​តិច​ដំណក់ឡើយ។

ប៉ុន្តែ​នៅប៉ុន្មានម៉ោងមុននេះ​គ្រប់យ៉ាងត្រូវត្រដាង​គ្មាន​លាក់លៀមលើ​គណនីហ្វេសប៊ុក​ឈ្មោះ San Prum បានឲ្យដឹង​ព្រមរូបភាព​ក្នុងខ្លឹម​សារហួសចិត្តបន្ដិច តែមិនហ៊ាន​អស់សំណើចថា «ករណីឆ្កួត​ជួ​ប​​ឆ្កួត!! វាជាករណី កម្រមាន តែវាបានកើតឡើងពិតមែនហើយ ដោយខាងស្ត្រីនៅភ្នំពេញ ឯខាង​បុរសនៅកំពង់ធំ ហើយខាងស្ត្រីសតិមិនគ្រប់ បានធ្វើដំណើរតែម្នាក់ឯង ទៅដល់ឃុំក្រចាប់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញ ទី១តុលា ២០១៩ និង បានជួបបុរសឆ្កួតនោះ ដោយ​ដេញចាប់ឱបថើបលន់តួ និង អង្វរ ហៅបុរសឆ្កួត នោះ ថា ជាប្តី ឲ្យយល់ព្រមត្រឡប់​មករួមរួមជាមួយ​គ្នា​វិញ»។

ស្ថិតក្នុងចេតនា​ឲ្យមហាជន​ច្បាស់​អស់ចម្ងល់​ផ្ដល់​ដោយប្រភពមិនទាន់ច្បាស់ការនោះ ម្ចាស់គណនី​ខាងលើ​ក៏ឆ្លៀតរំលេចបន្ថែម​កាន់តែខ្សោះអស់​សង្ស័យ​ចុងក្រោយថា «ក្រោយការសួរនាំ លោក​មេប៉ុស្តិ៍​ក្រចាប់ ដឹងថាភាគីទាំង២ គ្មានធ្លាប់ពាក់ព័ន្ធគ្នាទេ ក្រោយមក គាត់ក៏រកបានលេខ​កូនស្ត្រី​សតិមិន​គ្រប់ និងបានតេសួរនាំនាងជាកូនចិញ្ចឹម ឲ្យឡើងមកយកម្តាយនាងទៅភ្នំពេញវិញ តាមស្រ្តី ជាកូនចិញ្ចឹម បានប្រាប់ថា ម្តាយនាង មានសតិមិនល្អ គឺឡប់ម្តងម្កាល និងមិនធ្លាប់មានប្តីទេ»។