ថៃ ៖ នៅលើទំព័រហ្វេសប៊ុកឈ្មោះ ពលករ បានធ្វើការបង្ហោះរៀបរាប់​ភ្ជាប់​ពីសេចក្ដីឈឺចាប់​របស់​បុរស​វ័យក្បែរ៣០ឆ្នាំ ជាពលករខ្មែរ បានទៅបំពេញការងារជាអ្នកប្រមូលសម្រាម​នៅក្នុង​ក្រុង​Pattaya បែរជាត្រូវ​រងកម្មប្រចាំ​ជីវិត​សង្កត់​លើ​ភាព​ក្រក្រី ត្រូវរថយន្ដ​បុក​ផ្ដាច់ជើងទាំងគូ យ៉ាងមហារន្ធត់​ស្លុត​អស់​បងប្អូន​សាច់ញាតិ​នៅឯទីឋានកំណើត​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយ​មានជ័យ។

ប្រភព​ខាងលើ​បានបញ្ជាក់​ច្បាស់ៗ​ស្ថិតក្នុងហេតុការណ៍ផ្ទាល់​ដោយរូបភាព​មនុស្សចោមជុំ​ក្នុង​អាការៈជាជនទី​ទ័ល​ ខិតខំចេញទៅ​ក្រៅរកការងារ​ចិញ្ចឹម​ផ្គត់ផ្គង់គ្រួសារ​ ក្នុងសំណេរ​​សែនកំសត់​ជីវិត​ស្រុកគេ​ថា «ករណីនេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០២អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី០​២​ ខែ​តុលា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ស្របផ្លូវរថភ្លើង​ជិត​ភូមិ​ខៅតាឡូ​ សង្កាត់​ណង់​ព្រឺ​ ស្រុក​បាងឡាលុង​ ខេត្ត​ឈុន​បុរី​ ដោយជនរងគ្រោះ​ មាន​ឈ្មោះ​ ឈួន​ ប៊ុនរឿន​ ភេទ​ប្រុស​ ២៨​ ឆ្នាំ​ មានដើម​កំណើតនៅ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយ​មានជ័យ ដោយ​បាន​រងរបួស​ដាច់​ជើងទាំងសងខាង»។

ប្រភពដដែល​ក៏​បន្ត​បញ្ជាក់ពីដើមទងរឹតកាន់តែក្ដុកក្ដួលអួលរកពាក្យថ្លែងមិនចេញ​ក្រៅពី អាសូរខ្មែរ​ដូចគ្នា ដោយ​សម្ដី​ស្រណោះថា «​រថយន្ត​បង្ក​ម៉ាក ​Nissan Sylphy​ ពាក់​ស្លាក​លេខ​ 4 กฌ 4462 បាងកក បើកបរដោយជនជាតិថៃដោយបានទៅបុកគូទរថយន្ដ​ប្រមូល​សំរាម​ ពាក់​ស្លាក​លេខ​ 73-3948​ របស់​ក្រុមហ៊ុន​ Eastern Green World បណ្ដាលអោយពលករខ្មែរកំពុង​ធ្វើការ​ ប្រមូល​សំរាមខាងក្រោយរថយន្ដ​រងរបួស​ធ្ងន់។ ​ក្រោយកើតហេតុជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​សង្គ្រោះ​បញ្ជូន​យក​ទៅ​ព្យាបាល​​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​បាងឡាលុង​ ប៉ុន្ដែត្រូវ​អ្នក​ធ្វើការ​ជាមួយគ្នា​ប្រាប់​ថាបាន​ស្លាប់​បាត់បង់​ជីវិត​ទៅហើយ»។