កំពង់ធំ ៖ ប្រភពពីទំព័រហ្វេសប៊ុកឈ្មោះ Epost Cambodia បានទម្លាយឲ្យដឹងលម្អិត​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីព្រឹកថ្ងៃទី០២ តុលា ២០១៩ ថា ក្នុងចំណោម​ជនរងគ្រោះជាស្រ្តីទាំង៥នាក់មានម្នាក់ត្រៀមចូលរោងការថែមទៀតផង តែក៏ត្រូវ​មច្ចុរាជ​ដាច់​ចិត្ត​ឆក់យក​ប្រលេះ​ចេញ​ទាំងសោកស្ដាយ​ពីក្រុមគ្រួសារ។

តាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា Madara Tobe បានឲ្យដឹងបែបនេះថា «អូន​អេីយអូន ឆាប់ក្រោកឡេីងអូន បងមកយកអូនទៅផ្ទះយេីងវិញហេីយ បងមិនអាច​ទទួល​យកបានទេ ម្តេចឆាប់ទៅចោលបងយ៉ាងនេះ ក្រែងពួកយេីងសន្យាថា​នឹងដេីរផ្លូវ​រួម​គ្នាអស់មួយជីវិតអីនៅសល់តែ២ខែទៀតទេពួកយេីងដល់ថ្ងៃចូលរោងការហេីយម្តេច​អូនទៅចោលបងចឹង តោះពួកយេីងទៅផ្ទះណាអូនណា” ។ បើតាមឲ្យដឹង​បន្ថែមស្ត្រី​ខាងលើជា​អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ស្លាប់)។