កំពត ៖ រឿងរ៉ាវហួសចិត្ត​ដ្បិត​ក្មេងប្រុសវ័យទើប១៤ឆ្នាំ បែរជាចេះលួចកើតកូនចិត្តមានគំនិត​ចង់ស្គាល់​ឋានសួគ៌ទៅភ្លក់ជាតិសាច់ក្ងាន ដែលការស្រមៃ​នេះត្រូវបានអ្នកលេង​ហ្វេសប៊ុក​ធ្វើការចោទប្រកាន់​ទៅលើ​ភាព​ទំនើបកម្មនៃ​បច្ចេកវិទ្យាមានវីដេអូ និងរូបភាព​ជាដើម គ្រាដែលពុំអាច​រកថវិកា​គ្រាន់រកសេវាបាន​នោះ​អ្នកកម្លោះដុះរោមមិនទាន់ជិតរូបនេះ​បានធ្វើសកម្មភាព​ហិង្សា និង​រំលោភលើ​ក្មេងស្រី​កូនអ្នកស្រុក​ដែលមានវ័យទើប៩ឆ្នាំ​យ៉ាង​ស្រេកឃ្លានគ្មានអ្នកឃាត់បានឡើយ។

ប្រភពសារព័ត៌មាន​ដែលបាន​ចែកចាយ​ស្ទើរ​កក្រើកស្រុកឈូក បាន​ឲ្យដឹងទាំងហួសចិត្តខ្លាំងថា «សាហាវពេកហើយ អាតិរ​ច្ឆាននៅវេលា​ម៉ោង16.30 នាទីថ្ងៃទី 02/10/2019 មាន​ករណី​រំលោភ​សេពស​ន្ថវនៅចំណុចស្រែជោគ ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ត​កំពត បង្កដោយជនសង្ស័យឈ្មោះ នី កែវ ភេទប្រុសអាយុ14ឆ្នាំ ជាសិស្ស ទៅលើជនរងគ្រោះ ឈ្មោះ ចន្ថា ស្រីពៅ ភេទស្រីអាយុ09ឆ្នាំដោយ​បានប្រើ​ហិង្សា យកកាំបិត​ប៉័ងតោកាប់​ទៅលើ​ជនរងគ្រោះ តាំងពីមុន និងក្រោយពេលចាប់រំលោភបង្កឲ្យ​ជនរង​គ្រោះ​រងបួសលើផ្ទៃមុខ និងក បញ្ជូនទៅព្យាបាលនៅភ្នំពេញ»។