ភ្នំពេញ ៖ ដំណឹង​នៃ​មរណភាព​តារាកំប្លែង​ជើងចាស់នាយ សានម៉ៅ កាលពីម្សិលមិញ​នៅ​ឯប្រទេស​ថៃ ត្រូវបាន​មហាជន និងអ្នកសិល្បៈ​បង្ហាញនូវសេចក្ដីសោកស្ដាយ​ និង​ក្រៀមក្រំបំផុត ខណៈ​ការ​បាត់​បង់នេះ​ជាការបាត់នូវធនធាន​ដ៏កម្រ​សម្រាប់​សិល្បករខ្មែរ​យើង។

ស្របពេល​ដែលសព​ដឹកត្រឡប់​មកដល់​ដីកំណើត​កាលពីព្រឹកមិញ នារសៀលថ្ងៃទី០៣ តុលា នេះ​សមាគមសិល្បករខ្មែរ ដឹកនាំ​ដោយលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាន បាន​ទៅចូលរួមរំលែកទុក្ខ​ដោយក្ដីសោកស្ដាយបំផុត ។

ប្រភព​ពីទំព័រហ្វេសប៊ុក​របស់លោក ហេង ឡុង បាន​បង្ហាញនូវទិដ្ឋភាព​ដ៏សោកសៅ​​ ព្រមខ្លឹមសារ​រំលែកទុក្ខជូនគ្រួសារសិល្បករនាយសានម៉ៅថា «សិល្បករជើងចាស់​ និងអ្នកនាង ចន ច័ន្ទលក្ខិណាបានពាំនាំថ​វិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន២​លានរៀល ទៅចូលបុណ្យតារាកំប្លែង សាន ម៉ៅ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ»។