ភ្នំពេញ ៖ មុននេះ​លើ​ទំព័រហ្វេសប៊ុកលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករ​ខ្មែរ បានប្រកាសពីទឹកចិត្តដ៏ប្រពៃ​របស់កំពូលតារាចម្រៀង​​ប្រចាំប្រទេស ព្រាប សុវត្ថិ ដែលបានចូលរួម​រំលែកទុក្ខមហាក្រៀមក្រំចំពោះក្រុមគ្រួសារ​តារាកំប្លែងជើងចាស់​នាយសានម៉ៅ ដែលមរណភាព​កាលពីម្សិលមិញ​នៅឯមន្ទីរពេទ្យ​ស្រុកថៃ។

ប្រាប់ឲ្យដឹង​ទាំងសេចក្ដីអរគុណចំពោះទឹកចិត្ត​ចែករំលែកក្នុងគ្រាមានទុក្ខលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​បានបញ្ជាក់​បែបនេះថា «សូមអរគុណ​ដល់កំពូល​តារាចម្រៀងលោក​ ព្រាប​ សុវត្ថិ​ ដែលបានចូលបុណ្យសពតារាកំប្លែងសានម៉ៅចំនួន១លានរៀល»។