ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុក​របស់​តារាកំប្លែងនាយក្រឹមបានធ្វើឲ្យមហាជន​ស្រក់ទឹកភ្នែក​តាម​មិនតិចនាក់នោះឡើយ ខណៈ​ទៅចូលរួមពិធីបុណ្យសព​មិត្តរួមអាជីព​ធ្លាប់កម្សត់អត់ឃ្លានជាមួយគ្នា ព្រមសារ​មហាសោកស្ដាយ​ស្ពាយត្រឹមមានទុក្ខ​យកជាប់ខ្លួនគ្មានថ្ងៃដែល​នាយសានម៉ៅ​ត្រឡប់វិញឡើយ។

បង្ហាញ​ច្រើនរូបភាព​ទាំងទឹកមុខ​សោកសង្រេងសឹងគ្មានអ្វីថ្លែងតារាកំប្លែងជាមេក្រុមផង​នោះ នាយ​ក្រឹម​ ក៏រៀបរាប់ទាំងអួលដើមកថា «ក្នុងនាមខ្ញុំអ្នកនិពន្ធ និងដឹកនាំរឿង​ក្នុងកម្មវិធីសំណើ​ចចុង​សប្ដាហ៍ ឬក្នុងកម្មវិធីប្រគំតន្រ្ដីស្រុកស្រែ និងកម្មវិធីផ្សេងៗ តែងតែសម្ដែងជុំគ្នារហូត ពេលនេះ ម៉ោងនេះ​តទៅ យើ​ងលែងបានសម្ដែង​ជុំគ្នាទៀត​ហើយ ពួកម៉ាកឯងបែកពួកយើងរហូតៗ​ដែលមិនអាចត្រឡប់មកវិញបាន។ សូមអោយ​វិញ្ញាណក្ខន្ធឯង ទៅកាន់សុខ ផុតទុក្ខកើតជាតិណាៗកុំអោយជួបជំងឺកាច​សាហាវដូច​ជាតិនេះ»។