ភ្នំពេញ ៖ តារាចម្រៀងធ្លាក់កូដចង្កូតរេ​ចូលទឹក ប៊ុត សីហា បានបង្ហាញ MV បទថ្មី «គុណគ្រូ» គួរឲ្យភ្ញាក់ផ្អើលស្របពេល​ក្នុងវីដេអូមួយនេះ​មានសម្លេង​ដ៏គ្រលួច​របស់ខ្លួន ប៉ុន្តែ​គ្មានសកម្មភាព​លោកឡើយ មានត្រឹម​ការបង្រៀន​ដ៏ពេញ​ដោយ​ចំណេះ​ដឹងរបស់លោកគ្រូបង្រៀន រួមនឹង​សិស្ស​ក្នុងថ្នាក់ក្មេងៗប៉ុណ្ណោះ។

យ៉ាងណាក្ដី​ការចេញ​វីដេអូ ព្រមអត្ថន័យត្រូវគេដឹង​ថា មុនថ្ងៃទិវាគ្រូបង្រៀង០៥តុលា​មកដល់បាន​ធ្វើឲ្យ​មហាជននឹករលឹកដល់គ្រូ ដែលធ្លាប់ផ្តល់ចំណេះដឹង។ ជាមួយគ្នានេះ​ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ស្ពាយអាស្រូវជុំទិស ប៊ុត សីហា ក៏រំពឹងមុតមាំ​ថាអាចឆក់យ​កប្រជាប្រិយ៍​ដូចដើម​មកវិញ ដើម្បីបានឱកាសកើបប្រាក់​តាមរយៈ​ទីផ្សារតន្រ្តី​ធំៗ។