ភ្នំពេញ ៖ មុននេះ​លើទំព័រហ្វេសប៊ុក​លោក ហេង ឡុង ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគមសិល្បករ​ខ្មែរ​បានឲ្យដឹង​ពីទឹកចិត្ត​សន្ដោសប្រៀបបាន​ម្ដាយចំពោះកូនពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ដោយ​បានចូលរួម​បុណ្យ​សព​តារាកំប្លែង​នាយសានម៉ៅ នូវ​ទឹកប្រាក់​មួយចំនួនធំគ្រាពិធីមរណក្រោមការ​សោកស្ដាយ​ពីមហាជន និងសិល្បករខ្មែរទូទាំងប្រទេស។

ប្រភព​បានបញ្ជាក់​ដោយភ្ជាប់រូបភាព​ក្រុមការងារ​កាកបាទក្រហមពាំនាំថវិកា​ចូលរួមបុណ្យសព​ក្នុងសំណេរ​ថ្លែងអំណរគុណថា «ជំនួសមុខឱ្យគ្រួសារសពតារាកំប្លែង សាន ម៉ៅ សូម​អបអរ​សាទរ និងគោរពថ្លែងអំណរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​ដែលបានចូលបុណ្យចំនួន១០លានរៀលបន្ថែមទៀត»។