ភ្នំពេញ ៖ មហាជន​កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនៅមុននេះ​ទំព័រ​ហ្វេស​ប៊ុក​របស់លោក ហេង ឡុង បានបង្ហាញ​រូបភាព​មួយសន្លឹក​ដែលទម្លាយ​មុខ​មាត់ពិតគូដណ្ដឹងរបស់​តារា​ស្រីទ្រនំហង្សមាស និងជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ ចំរើន សុភ័ក្រ ដែលនាង​លាក់បាំង​មិនដែល​ឲ្យអ្នកគាំទ្រ​ដឹង និងស្គាល់​នោះឡើយ។

ជាមួយគ្នានោះប្រភពពីប្រធានសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងភ្ជាប់​រូបភាព​ និង​សំ​ណេ​រ​​ច្បាស់ការថា «ក្តៅចិត្តពូកែលាក់ពេក សុំបង្ហាញមុខគូដណ្ដឹង​របស់តារាចម្រៀង ចំរើន សុភ័ក្រ របស់ផលិតកម្មហង្សមាស»។ ព្រមគ្នានោះគូស្នេហ៍​លោកស្រី ចន ច័ន្ទលក្ខិណា ក៏បានបន្ថែម​សារ​ក្ដុកក្ដួលរំជួលចិត្ត​អ្នកគាំទ្រ​ក្នុងសំណេរ​តូចចិត្ត​នឹងវាសនាខ្លួនបន្ដិចថា «ជូនពរឱ្យឆាប់បានចូ​លរួមការ​ប្អូនទាំងពីរកុំឲ្យ​អភ័ព្វ​ដូចបង»។