ភ្នំពេញ ៖ ដំណឹងនៃការបាត់បង់​សិល្បករផ្នែកកំប្លែង នាយសានម៉ៅ កាលពីថ្មីៗនេះ ក្រោមការ​សោក​ស្ដា​យ​​ពីមហាគ្រួសារខ្មែរទាំងមូល ដ្បិតជាការបាត់បង់ធនធាន​ដ៏កម្រសម្រាប់សិល្បៈខ្មែរ ដ៏មានតម្លៃ ស្រប​ពេល​អ្នកសិល្បៈជាច្រើន​បានចូលរួម​រំលែក​ទុក្ខ​ ព្រមការចូលរួមឧបត្ថម្ភតាមកម្លាំងសទ្ធារៀងខ្លួន ក្នុងនោះ​ថ្នាក់ដឹកនាំកំពូលនៃប្រទេស​ សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​ចូលរួមពិធីបុណ្យ​ក្នុងថវិកាមួយចំនួនធំ។

ក្រៅពីប្រមុខថ្នាក់ដឹកនាំ អ្នកសិល្បៈ ក្រសួងស្ថាប័ន នោះមុននេះលើ​ទំព័រហ្វេសប៊ុក​របស់ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរលោក ហេង ឡុង​បានបង្ហាញពីទឹកចិត្ត​ប្រពៃ​របស់​ចៅហ្វាយខណ្ឌចិត្ត​ធម៌​ក្នុងរាជធានី ដោយ​សំណេរ​រៀបរាប់ភ្ជាប់រូបចូលរួមក្នុងពិធី​ទាំងទឹកមុខ​ក្រៀមក្រំថា «សូមគោរពថ្លែងអំណរគុណលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ​មានជ័យ ដែល​បានទៅគោរពវិញ្ញាណក្ខន្ធ​សពតារាកំប្លែង​ សាន​ ម៉ៅ​ និងចូលបុណ្យមួយលានរៀល​»។

ទន្ទឹម​ទឹកចិត្តចែករំលែកគ្រាជួបទុក្ខនាពេលនេះលើទំព័រហ្វេសប៊ុក​លោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម តែង​ដឹកនាំ​អ្នកសិល្បៈចូលរួមលើកស្ទួយវប្បធម៌ និងកិច្ចការងារសង្គម​នេះ​បានរំលេច​នូវ​ក្ដីអំណរគុណ​ក្នុងសារ​គួរ​គោរពថា «សូមជូនពរបង​ និងក្រុមគ្រួសារឱ្យជួបតែសេចក្តីសុខ និងជោគជ័យគ្រប់​ភារកិច្ច»។