ភ្នំពេញ ៖ ក្រោយចាប់ដៃរួមស្រស់ស្រីចរណៃ យក់ ឋិតរដ្ឋា រៀបការតាមច្បាប់គ្នាជាគូ​ស្វាមីភរិយា លោក ឃុំ ប៉ុណ្ណាដែត ហាក់ស្ងប់ស្ងាត់បាត់រយាលឆ្ងាយពីសិល្បៈ​ដែលធ្លាប់​ជួយឲ្យលោកត្រូវមហាជនស្គាល់ច្រើន និងចងចាំឈ្មោះ រហូតការបាត់មុខនេះត្រូវអ្នក​គាំទ្រ​តែងនឹកមមៃរកទឹកដម និងមុខមាត់ដ៏មានមន្ដស្នេហ៍របស់លោកម្យ៉ាងខ្លាចលោក​ត្រូវ​ធ្លាក់ខ្លួន​ទើបមិនចូលមកបម្រើលើវិស័យសិល្បៈវិញ។

ប៉ុន្តែថ្មីនេះក៏ស្រាប់តែរូបភាពរបស់ស្វាមីអ្នកនាង យក់ ឋិតរដ្ឋា ក្នុងឯកសណ្ឋានជា​មន្រ្តី​ក្របខណ្ឌនគរបាលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងហួសប្រមាណស្មានលែងត្រូវ ដ្បិតការ​បាត់មុខនេះលោកសំងំសោយសុខជាមួយការងារមួយដ៏សមរម្យរួមកូនៗ និងភរិយា​ដែល​មានសាច់ទ្រលុកទ្រលន់ឱបពេញៗដៃយ៉ាងមានសុភមង្គល ពិសេស​ភាពផ្អែម​ល្ហែ​ម​របស់ប្ដីប្រពន្ធអ្នកសិល្បៈគូនេះមិនដែលលេចឮរឿងរកាំរកូស និងប្រេះស្រាំ​អ្វីបន្ដិច​សោះឡើយ។