ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី០៧​ ​ខែតុលា​ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ ​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ ​ធ្វើ​ចរាចរ​ ​និង​ ​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ​១៥.០០០ រៀល​ ​ដែល​ទើប​ចេញ​ថ្មី​ ហើយការចេញក្រដាសប្រាក់នេះ​ត្រូវ​គេដឹងថា​ធ្វើឡើង​ដើម្បី​អបអរសាទរ​ ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប១៥ព្រះ​វស្សា​ ​នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ខណៈធនាគារជាតិនៃកម្ពុជា​ក៏បាន​ចេញ​នូវ​សេចក្ដី​ផ្សព្វផ្សាយ​អំពី​លក្ខណៈ​សម្គាល់​ ​នៃ​ក្រដាសប្រាក់​រៀល​ទើបនឹង​បោះពុម្ព​ផ្សាយ​នេះ​ផង​ដែរ​។