កំពង់ធំ ៖ ខណៈដែលពិធីបុណ្យភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិ​ទើបបញ្ចប់​ ពពួកប្រេត​ដែល​ត្រូវស្តេច​នៃយមរាជដោះលែង​មកទទួលកុសលដែល​ញាតិ​ធ្វើឲ្យនោះ​ក៏ត្រូវ​កោះហៅ​ត្រឡប់​ទៅវិញ​ដើម្បីទទួល​ផល និងកម្មពួកគេ​បានប្រព្រឹត្តិ​កាលពីនៅរស់រានមានដង្ហើម ចំឡែកអី​ប្រេ​ត​ស៊ីឈាម ខ្ទុះ និងលាមក​ មិនទាន់​ត្រឡប់ទៅវិញមួយក្បាល​ ស្ថិត​ក្នុងភូមិអូរកន្ធូរត្បូង សង្កាតអូរកន្ធរ ក្រុងស្ទឹងសែន ខេត្ត​កំពង់ធំ មិនបានត្រឡប់​ទៅឡើយ ថែមបានកាប់សម្លាប់ម្ដាយ​បង្កើត​ក្រោមផ្លែចប​ស្លាប់​យ៉ាងអាណោច​អាធម៌ទៀតផង។

ហេតុការណ៍កូនចិត្តប្រេត​បណ្ដែតខ្លួន​ជាជនពាល​ ញាតិ​ដៀលពេញ​អាណាចក្រនេះ​ត្រូវប្រភព​សារព័ត៌មាន​រៀបរាប់​ភ្ជាប់​ឲ្យដឹងថា «កើតឡើងនៅថ្ងៃទី០៧ ខែ១០ ឆ្នាំ២០១៩ នៅ​វេលាម៉ោង២កន្លះ​ដោយកូនប្រុសរូបនេះកាប់ម្តាយបង្កើតនឹងចបកាប់បណ្តាលឲ្យ​ស្លាប់​នៅ​ក្រោមផ្ទះ»។ ទន្ទឹមនេះ​មហាជន​ក៏បានប្រកាសថ្កោលទោស​យ៉ាងដាច់អហង្ការ​ គ្រា​ដែលគ្រប់គ្នា​លើកឡើងដោយ​ក្ដីកំហឹងថា «អាកូនប្រុស​ចង្រៃដាក់គុកវាទៅ​កុំឲ្យវា​ចេញ អានរក១០០ជាន់»។