ភ្នំពេញ៖ តារាចម្រៀងល្បីប្រចាំផលិកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន នៅរសៀលថ្ងៃទី៦ខែវិច្ឆិកានេះ ត្រូវបានបណ្តាញសង្គមបង្ហាញពីការផ្សព្វផ្សាយថា នាងកំពុងជួបទុក្ខឪពុករបស់នាង ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅពេទ្យសុរិន្ទឯប្រទេសថៃ»។ នៅក្នុងគណីយហ្វេសប៊ុក សិល្បករកម្ពុជា បានបង្ហាញឲ្យដឹងថា៖ «ឪពុករបស់តារាចំរៀ ង កញ្ញា សុខ សីឡាលីន កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យសុរិន្ទ ប្រទេសថៃ ដោយសារតែមានជំងឺក្រិនថ្លើមធ្ងន់ ធ្ងរ»។ក្នុងនោះក៏មានការអះអាងបន្ថែមថា «កញ្ញា សុខ សីឡាលីនដែលជាតារាចំរៀងប្រចាំផលិតកម្ម ហង្សមាស កំពុងមានទុក្ខដោយសារឪពុករបស់កញ្ញា ត្រូវបានដឹកទៅសង្រោះ និងព្យាបាលជំងឺជាបន្ទាន់នៅពេទ្យសុរិន្ទប្រទេសថៃ កាលពីថ្ងៃទី ០៣.ខែវិច្ឆិការ ឆ្នាំ២០០១៧ ដោយសារជំងឺ ក្រិនថ្លើមធ្ងន់ធ្ងរ ហើយរហូតមកដល់ថ្ងៃនេះនៅមិនទាន់មានដំណឹងប្រសើរយ៉ាងណានោះទេ» ។