ភ្នំពេញ ៖ លើទំព័រហ្វេសប៊ុក​របស់ប្រធានក្រុមប្រឹក្សាភិបាល​សមាគមសិល្បករខ្មែរលោក ហេង ឡុង បានឲ្យដឹង​នូវដំណឹង​ដ៏​ភ្ញាក់ផ្អើល​​ក្នុងសំណេរ​បង្ហាញពីចេញ​ទៅប្រគំតន្រ្តី​ចែកជូន​បងប្អូន​នៅក្រុង​តា​ខ្មៅ​បានទស្សនា​កំសាន្ដ​មួយអាទិត្យ​ពេញ​ក្នុងខ្លឹមសារបញ្ជាក់​ថា «សមាគមសិល្បករខ្មែរ បានរួម​សហ​កា​រ​ជាមួយសាលាខេត្តកណ្តាល រៀបចំកម្មវិធី​ប្រគំតន្រ្តីសប្បុរសធម៌ និងការដាក់តាំង​លក់​ផលិ​ត​ផល​ទូទៅរបស់អាជីវករខ្មែរ រយៈ​ពេល​៧ថ្ងៃ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅតាមបណ្តោយមាត់ទន្លេ ដែលមានតារា​ចម្រៀងច្រើនរូប​ធ្វើ​ការស​ម្តែង​​ជូន​ទស្សនា រហូតដល់ថ្ងៃបញ្ចប់»។

ប្រភព​ដដែល​បាន​បន្ថែម​ឲ្យដឹងថា «ដូចបានជម្រាបជូន សូមគោរពអញ្ជើញបង ប្អូន​ប្រជា​ពលរដ្ឋ​យើង អញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករទាំងអស់គ្នា។ រដ្ឋ​បាល​ខេត្ត កំណត់យ​កថ្ងៃ​ទី១២-១៣ ខែតុលា ឆ្នាំ២០១៩ រៀបចំពិធីបុណ្យអុំ​ទូកសាក​ល្បង​ជ្រើសរើស ទូកល្បឿនលឿន ដើម្បី​ត្រៀម​ចូលរួមអបអរសាទព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ»។