សាទរផងបងប្អូន ៖ សុខ សុម៉ាវត្តី ប្រកាន់​ជំហរ គង់ សុជាតិ ប្រកាស​ចូល​រោងជ័យរួម លី វ៉ាហេទ

0
335

ភ្នំពេញ ៖ នៅទីបំផុតតារាសម្ដែងស្រីមេម៉ាយក្ដៅស្រួយសាច់ក្រអូប សុខ សុម៉ាវត្តី ព្រមទទួលស្គាល់​ចំណង​ស្នេហ៍រួមកីឡាករខ្សែការពារ​បឹងកេត លី វ៉ាហេទ ដែលការប្រកាស​នេះ​ធ្វើឡើង​ក្នុងកម្មវិធី​មួយ​ដោយ​បញ្ជាក់ថា​ ចំណងស្នេហ៍ខុសវ័យជិត១០ឆ្នាំ​នេះ​កើតឡើងបន្ទាប់​ពីសម្ដែង​រឿង​ «ខូចចិត្តអាជីព» រួមគ្នា ខណៈមុនដើរមកដល់សព្វថ្ងៃ​នាង​ធ្លាប់​ដកខ្លួន​ពី​ ​លី​ ​វ៉ា​ហេទ​ ​ច្រើនរយ​ដងហើយដែរ​។

ចំពោះមូលហេតុ​នៃការដើរចេញ​ពីគ្នា​រាប់ដងភ្លេចនេះត្រូវបាន​ពិធីការិនីប្រចាំទូរទស្សន៍​បាយ័ន​បញ្ជាក់ថា ដោយសារ​គ​មា្ល​ត​អាយុ​ខុសគ្នា​ច្រើន​ឆ្នាំ ផ្សំនឹងពាក្យរិះគន់ពី​អ្នកដទៃ​ដូចទឹកបាក់ទំនប់ ប៉ុន្តែដោយ​ការពង្រឹងស្មារតីនាងក៏តាំងចិត្ត​មិនឲ្យ​បាត់បង់​មនុស្ស​ល្អ​ទៅវិញនោះ​ទេ ខណៈកូន​ខ្មែរអ៊ីស្លាម លី ​វ៉ា​ហេទ​ ​ជា​បុរស​ល្អ​ ​សុភាព​រាបសា​ ​មាន​ទំនួល​ខុសត្រូវ​ កាន់តែចងចិត្ត​នាងឲ្យជាប់ ហើយក៏មាន​គម្រោង​ដឹកដៃ​គ្នា ​ចូល​រោងការ​ឆាប់​ៗ​នេះ ស្របពេល​មហាជនមើលឃើញថា សុខ សុម៉ាវត្តី កំពុងដើរផ្លូវ គង់ សុជាតិ និង ជា វិបុល ហើយ។