ភ្នំពេញ ៖ មុននេះ​បន្ដិច​លើ​គណនីហ្វេសប៊ុក​របស់​តារាចម្រៀង​ជើងចាស់​ច្បាស់ស្ទីល​ក្បាលត្រងោល លោក សាន ផានិត  បានបង្ហាញនូវក្ដីរីករាយ​លាយឡំនឹងស្នាម​ញញឹម​ស្វាគមន៍កូន​ទីពីរ​របស់ខ្លួន​ដែល​ទើបសម្រាល​។

ស្ថិតក្នុងរូបភាព​កំពុងឱនឈ្ងោក​មើលកូនទីពីររួម​កូនប្រុស​ច្បងម្ចាស់បទ «ជាប់រវល់» បញ្ជាក់​សំណេរ​ក្នុងភាសាបរទេស​ថា « Welcome My Second Son» ដែល​ប្រែសម្រួល​ជាភាសាជាតិខ្មែរយើងថា សូមស្វាគមន៍កូនប្រុស​ទី២រ​បស់ខ្ញុំ។ ភ្លាមនោះ​អ្នក​គាំទ្រ​របស់​លោក​ក៏បានចូលមក​អបអរ​ជាហូរហែ​ពិសេស​ជូនពរឲ្យភរិយា និងកូន មានសុខភាព​ល្អថែមទៀតផង។