ត្បូងឃ្មុំ ៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ Pee Yuth បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួមដំណឹងមរណៈរបស់បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់តាមដងផ្លូវគួរសង្វេគពេកក្រៃគ្មានអ្វីប្រៀប ដោយលាចាកទាំងគ្មានសាច់ញាតិណាម្នាក់ក្បែរ និងទាន់ដង្ហើមចុងក្រោយ។

ដោយប្រភពបានរៀបរាប់យ៉ាងដូច្នេះថា «មានអ៊ុំម្នាក់គាត់ស្លាប់នៅ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មូលហេតុគាត់ជិះកង់ដួល (ប្រហែលជាខ្យល់គ) រកសាច់ញាតិអត់ឃើញ ហើយខ្ញុំក៏មិនស្គាល់គាត់ដែរ»៕