ភ្នំពេញ ៖ កំពូលតារាចម្រៀង ដែលជោគជ័យខ្លាំងទាំង វិស័យសិល្បៈ និងមុខជំនួញ គឺលោក ខេមរៈ សិរីមន្ត ដោយឡែកកាលពីពេលថ្មីៗនេះផងដែរ លោកត្រូវអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាសរសើរមិនដាច់ពីមាត់ថា ដោយសារតែផលិតផលរបស់លោកដែលបានលក់ក្នុងតម្លៃជា ប្រាក់រៀលខ្មែរ ដោយឃើញដូចនេះបានធ្វើអោយបណ្តាញសង្គម សរសើរថាលោកជាតារាគំរួល្អមួយរូបសម្រាប់អ្នកគាំទ្រ។

ដោយឡែកនៅលើផេកផ្លូវការរបស់លោកក៏បានធ្វើការបង្ហោះ និងសរសេរសារយ៉ាងដូច្នេះថា «មួយដបនេះយ៉ាងណាដែរ តម្លៃ ៣២០០០ រៀល គឺសមរម្យ និងតម្លៃ កម្មង់ឥឡូវនេះដើម្បីទទួលបានរបស់ដែលមានគុណភាពល្អ។ ប្រញាប់ឡើងសល់មិនច្រើនទៀតទេ»។






