ភ្នំពេញ ៖ រឿងរ៉ាវ​តារាចម្រៀងស្រីទើបទទួលដំណែងធំលើកដំបូងក្នុងឆាកជីវិត សុខ ស្រីនាង ដែលត្រូវមជ្ឈដ្ឋាន​ដាក់ការសង្ស័យ​ថាមានចេតនា​ក្នុងការទម្លាក់​បេក្ខភាព Cambodian​ ​Idol​ ​Junior កុមារី​ ​រ៉ន​ ​ណា​វី  ជាប្អូនស្រីបង្កើត​របស់តារាចម្រៀង​វ័យក្មេង រ៉ន ចាន់ឌីន នោះ ក៏ផ្ទុះ​នូវការរិះគន់​​ខ្លាំងក្លា​ប្រៀបបាន​ទឹកបាក់ទំនប់​ទប់លែងជាប់ ខណៈ​មានអ្នកខ្លះខមិនថា​ប្រហែលនាង​ច្រៀងស្រែក​មិន​ដល់​បេក្ខជន​នេះទៀតផង។

យ៉ាងណាក្ដីក្រោយ​ការរិះគន់​ពីមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម​ឥតសំចៃ​នេះ​ ក៏លេច​មុខអ្នកនិពន្ធរួមទ្រនំគឺលោក​ ​លី​ ​ស៊ីន​ហួន​ ​បង្ហាញ​ក្ដី​ហួសចិត្តចំពោះការសម្រេចចិត្តរបស់ សុខ ស្រីនាង​ ខណៈ​លោក​បានចេញ​សារខ្លី​ចុកឈាមជូនអ្នកមេម៉ាយចាយសម្រស់​រូបនេះ​ថា «មិន​សមឱ្យគ្នា​ធ្លាក់នោះទេ​»។​