បន្ទាយមានជ័យ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានហេតុការណ៍គួរឲ្យរន្ធត់មួយកើតឡើង ករណីលោកតាម្នាក់ឡើងកាប់មែកឈើ រអិលធ្លាក់ជង់នឹងឫស្សីធ្លាយពីគល់ឃ្លៀកឆាកទៅលលាដ៍ក្បាល តែដោយសារការខ្នះខ្នែងពីសំណាក់ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ លោកតាក៏ត្រូវបានជួយសង្រ្គោះដោយជោគជ័យ។

យ៉ាងណាមិញ មានគណនីហ្វេសប៊ុកឈ្មោះ Keo Sophaktra ជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានសរសេររៀបរាប់លើកសរសើរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សុំកោតសរសើរនឹងការអរគុណដល់ក្រុមគ្រូពេទ្យយើងនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ដែលបានជួយសង្គ្រោះជីវិតលោកតាបានដោយជោគជ័យហើយ ទាន់ពេលវេលា គឺលោកតារស់នៅភូមិ ប៉ោយក្ដឿង ស្រុកព្រះនេត្រព្រះ» ក្នុងនោះផងដែរ មហាជនជាច្រើនលើកឡើងថា «អរគុណគ្រូពេទ្យដែលបានខ្នះខ្នែងជួយលោកតាអោយផុតគ្រោះថ្នាក់»៕