ភ្នំពេញ៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ AH SA បានបង្ហាញដំណឹងសែនខ្លោចចិត្តនឹកអាណិតពេកក្រៃ និងដាស់តឿនដល់នារីគ្រប់រូប ដោយស្រ្តីម្នាក់ត្រូវរងទុក្ខវេទនាទាំងខ្លួនមិនទាន់ចាស់ ដេកស្កូកស្ដឹងលើកន្ទេលមិនអាចកម្រើក ជាមួយរាងកាយស្គមស្គាំងមានតែស្បែកដណ្ដប់ឆ្អឹង ក្រោយពេលសម្រាលកូនភ្លេចគិតសុខភាព ឆ្លៀតខំប្រឹងធ្វើការរកស៊ី ក៏ធ្លាក់ខ្លួនរីងរៃទាស់សសៃមិនអាចព្យាបាល។

ប្រភពបានរៀបរាប់ភ្ជាប់ទាំងរូបភាពជាច្រើនសសន្លឹកថា «ចូរថែទាំសុខភាពខ្លួនឯងអោយបានដិតដល់ជាពិសេសនៅពេលសរសៃខ្ចី និងពេលសម្រេចចិត្តថាពេលណាយកកូន ហើយបើមិនចង់បានកូនទេ គួរតែមានវិធីការពារខ្លួន ទៀតសោតបើជ្រុលមានកូន ហើយមានបំណងចង់យកចេញ គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញអោយបានច្បាស់លាស់ កុំអោយដូចគាត់ចឹង ពិបាកទទួលយកណាស់ សែនអាណិតគាត់ ខ្លោចចិត្តខំប្រឹងដើម្បីកូនៗទាំងខ្លួននៅសរសៃខ្ចី ខំប្រឹងរកស៊ី តែចុងក្រោយមកឈឺដោយសារតែជំងឺដែរខ្លួនឯងមើលរំលងមិនគិតថានឹងអាចកើតឡើង»៕