ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ ទំព័រហ្វេសប៊ុកឈ្មោះ សិល្បករកម្ពុជា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីស្ថានភាព អតីតតារាចម្រៀងប្រចាំផលិកម្មរ៉កលោក មករា វុឌ្ឍ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដោយសារគឺជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូង។

យ៉ាងណាមិញ ស្ថិតក្នុងស្ថានភាពដេកស្ដូកស្ដឹងលើគ្រែពេទ្យ ប្រភពខាងលើក៏បានអំពាវនាវ ដល់មហាជន សប្បុរសជន និងអ្នកសិល្បៈមេត្តាជួយឧបត្ថម្ភដល់រូបលោកផង ព្រោះជីវភាពលោកមានការខ្វះខាតយ៉ាងខ្លាំង៕