ភ្នំពេញ៖ ផ្ទុះមតិរិះគន់បែកផ្សែងខ្មៅពេញមេឃ ក្រោយពេលដែលគណនីហ្វេសប៊ុកមួយបានលាតត្រដាង វែកកកាយរឿងស្អុយដូចលាមករបស់បុរសជាតៃកុងឡានក្រុងរដ្ឋ ដែលដឹកអ្នកដំណើរតាមដងផ្លូវ មានអាកប្បកិរិយាមិនសមរម្យ ប្រើសម្ដីថ្លោសដូចចៅហ្វាយនាយ ជាមួយនឹងសិស្សសាលា ចាស់ជរាណាដែលមិនបង់ប្រាក់ និងធ្វើឫកធំឆែកឆេរត្រួតពិនិត្យ ថាចេះថាចុះ ពោលរកវិធីគ្រប់បែបយ៉ាងដើម្បីចាប់កំហុសទារប្រាក់ដាក់ហោប៉ៅរកចំណេញពីប្រាក់ខែ តែភ្លេចគិតត្រូវបានបណ្ដាញសង្គមលឿនដូចព្យុះ បង្ហោះពេញ។

ប្រភពពីគណនីមួយឈ្មោះ Moren Real Estate បានបង្ហាញវីដេអូ ព្រមជាមួយពាក្យពេចន៍រំលេចចំៗ រួមសំណេរយ៉ាងដូច្នេះថា «អ្នកបើកបរឡានក្រុងសំដីអាក្រក់ដាក់សិស្សសាលា ជនចាស់ជរា ដែលជិះមិនបង់លុយ»។ លើសពីនេះទៀតនោះ ប្រភពដដែលបានរៀបរាប់ថា ខ្លួនបានជិះឡានក្រុងមួយនេះ ជាច្រើនលើកមកហើយៗគ្មានម្ដងណាដែលតៃកុងឡានចរិតធូរថ្លៃ អន់ជាងកន្ទក់រូបនេះ មិនប្រកែកទាស់ទែងជាមួយអ្នកដំណើរនោះឡើយ ហើយក៏មានថ្ងៃមួយ ទារប្រាក់ពីលោកយាយដែលមានអាយុជាង៧០ឆ្នាំថែមទៀតផង ទាំងដែលវ័យអំបាលនេះត្រូវបានគេកំណត់មិនយក៕